>NEWS ALERT: យោងតាមការបង្ហាញរបស់ Google ផ្សព្វផ្សាយនៅថ្ងៃសុក្រទី១ខែមីនា២០១៣នេះ ផ្ទៃដីប្រទេសកម្ពុជាបច្ចុប្បន្ននៅមានទំហំតែ ១៨១ពាន់ គីឡូម៉ែត្រការ៉េ តែប៉ុណ្ណោះ ដែលពីមុនមានទំហំ ១៨១ពាន់០៣៥គីឡូម៉ែត្រការ៉េ ។ចំណែកប្រទេសវៀតណាមវិញ Google បង្ហាញ ថាបច្ចុប្បន្នមានផ្ទៃរហូតដល់ ៣៣១ពាន់​៧០០​គីឡូ ម៉ែត្រ​ការ៉េ ដែលពីមុនមានតែ ៣៣១ពាន់២១០ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ពោលគឺបានកើនឡើងជិត​៥រយគីឡូម៉ែត្រការ៉េ។>The Khmer Government has issued a new circular ( by the Ministry of Posts and Telecommunications on Nov.12.2012) ordering the closure of all Internet cafes within 500 meter radius of schools…>Cambodia signed Asean Human Rights Declaration on Nov.18. 2012. This Asean Declaration could “weaken and erode” the UN Universal Declaration of Human Rights >

បន្លែ​ពី​វៀតណាម មាន​បាក់តេរី


អឺរ៉ុប​ព្រមាន​ថា បន្លែ​ពី​វៀតណាម មាន​បាក់តេរី​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព
(ចុះ​ផ្សាយ​នៅ​ថ្ងៃ 08-10-2014, 8:00 pm)   |  ដោយ ថ្មីៗ



សហភាពព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​ នៅក្នុង​បន្លែ​ទាំងនោះ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua
បណ្ដាញ​ព័ត៌មាន​ក្នុងប្រទេស​វៀតណាម បាន​ផ្សាយ​ថា ចាប់តាំងពី​ខែ​ថ្ងៃទី១ ខែកុម្ភៈ​ដើមឆ្នាំ​នេះ​មក អគ្គនាយក​គណៈកម្មកា​រ​អឺរ៉ុប ទទួលបន្ទុក​ផ្នែក​សុខភាព​និង​អតិថិជន​ត្រូវបាន​ជូនដំណឹង​ចំនួន​បី​ដង​ រួចមកហើយ ពាក់ព័ន្ធ​នឹង​បន្លែ​និង​ផ្លែឈើ ដ៏​កខ្វក់​ដែល​នាំចូល​មកពី​ប្រទេស​វៀតណាម​ចូលទៅក្នុង​សហភាព​អឺរ៉ុប។
ការហាម​ប្រាម​លើ​ការ​នាំចូល​បន្លែ​ផ្លែឈើ ពី​វៀតណាម​ចូលទៅក្នុង​ទីផ្សារ​អឺរ៉ុប​នេះ​នឹងត្រូវ​បានចេញ​ប្រសិនបើ​ករណី​ ស្រដៀង​គ្នា​ចំនួន​ប្រាំ ត្រូវបាន​គេ​រកឃើញថា ជាការ​រំលោភ​លើ​បទ​ប្បញ្ញត្តិ​របស់​សហភាព​អឺរ៉ុប​ស្តីពី​សុវត្ថិភាព​ ម្ហូបអាហារ។

សហគមន៍​អឺរ៉ុប​ក៏បាន​ព្រមាន​ហាមឃាត់​ការនាំ​ចូល​ប្រអប់​ឈើ​ពី​ប្រទេស​វៀតណាម ​ផងដែរ​ប្រសិនបើ​អឺរ៉ុប​រកឃើញ​ករណី​ចំនួន ៥ ផ្សេងទៀត ទាក់ទង​នឹង​បាក់តេរី​បង្ក​គ្រោះថ្នាក់ ដែល​គេ​ងា​ចរក​ឃើញ​នៅក្នុង​ប្រអប់​ទាំងនោះ នៅក្នុង​អំឡុងពេល​ដូចគ្នា​ខាងលើ។
នាយកដ្ឋាន​ទីផ្សារ​អ៊ឺរ៉ុប​បាន​វាយតម្លៃថា​ក្នុងស្ថានភាព​នេះ​មិន​ត្រឹមតែ​ បន្លែ​ផ្លែឈើ​វៀតណាម តែប៉ុណ្ណោះ​ទេ ដែល​នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យ​នាំចូល​ទៅកាន់​សហភាព​អឺរ៉ុប​ប៉ុន្តែ​ កេរ្តិ៍ឈ្មោះ​របស់​ផលិតផល​កសិកម្ម​រប​ស់​ប្រទេស​វៀតណាម​នៅក្នុង​ទីផ្សារ​ ពិភពលោក​នឹងត្រូវ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ផងដែរ។
ក្នុង​រយៈពេល ៩ ខែ​ដើមឆ្នាំ ២០១៤នេះ​ប្រទេស​វៀតណាម​រកចំណូលបាន​ជាង១,១៤ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ ការដឹកជញ្ជូន​បន្លែ​ផ្លែឈើ​ទៅកាន់​ទីផ្សារ​ពិភពលោក​ហើយ​មានការ​រំពឹងទុក​ថា វៀតណាម​នឹង​ទទួលបាន​ប្រាក់ចំណូល ១,២ពាន់​លាន​ដុល្លារ ពី​ការនាំចេញ​ផ្លែឈើ​និង​បន្លែ ន​សម្រាប់​ឆ្នាំ២០១៤ នេះ៕
Enregistrer un commentaire